ឯកឧត្តម ស៊ឹម កា អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងរាជធានីភ្នំពេញ


នារសៀលថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយ ឯកឧត្តម ស៊ឹម កា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៨ សរុបចំនួន៧០នាក់ នៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ។