លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិតី ក្នុងពិធីបិទសន្និបាតការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០១៧- ២០១៨ និងលើកទិសដៅឆ្នាំ២០១៨ -២០១៩


ខេត្តកោះកុង : ថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិតី ក្នុងពិធីបិទសន្និបាតការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០១៧- ២០១៨ និងលើកទិសដៅឆ្នាំ២០១៨ -២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
លោកជំទាវ បានផ្តល់នូវអនុសាសន៍ ដល់អង្គពិធីទាំងមូលមួយចុះនួន :
១-ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងអង្គភាព អោយបានកាន់តែល្អបន្ថែមទៀត ព្រោះការសាមគ្គី ជាកត្តាជោគជ័យ ក្នុងការការងារ។
២-ត្រូវរៀបចំផែនការសកម្មភាព ក្នុងដំណើរការអនុវត្តការងារគ្រប់ផ្នែកពាក់ព័ន្ឋ អោយបានច្បាស់លាស់ និងយកចិត្តទុកដាក់ អនុវត្តអោយទទួលបានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់។
៣-បង្កើនសកម្មភាពបណ្តុះបណ្តាល ពីបច្ចេកទេសកសិកម្មថ្មីៗ ជូនដល់កសិករ ពិសេសបច្ចេកទេសដាំដុះ ថែទាំ និងការចិញ្ចឹមសត្វតាមគ្រប់លទ្ឋភាព។
៤-ត្រូវយកចិត្តទុកដាក់បន្តកិច្ចសហការ ជាមួយស្ថាប័ន ក្រុមហ៊ុនឯកជន និងដៃគូពាក់ព័ន្ឋ។
៥-បន្តពង្រឹងសមត្ថភាព ដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីធានានូវការផ្តល់ព័ត៍មានកសិកម្ម។
៦-ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋាននានា ដែលពាក់ព័ន្ឋ។
៧-ពង្រឹងកិច្ចសហការ ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ដើម្បីទប់ស្កាត់បង្ក្របបទល្មើស អោយកាន់តែមានប្រសិទ្ធិភាព៕