រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅកាងារសម្រាប់អនុវត្តឆ្នាំ២០១៨


នាព្រឹកថ្ងៃពុធ ៧ រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាល មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅកាងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួម មាន៖ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុកនៃខេត្តកណ្តាល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង, ក្រុមប្រឹក្សា គណៈអភិបាលខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,កងកម្លាំងទាំងបីខេត្ត ក្រុង ស្រុកក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក, មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ នាយប៉ុស្ត៍នគរបាលឃុំសង្កាត់ តំណាងអង្គការ UNICEF , អង្កការ GIZ-DAR អង្គរសង្គមស៊ីវិល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងមន្រ្តីរាជការសរុប ចំនួន ៦៩០ នាក់។