នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Victoria ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Victoria ដែលជានាវាទី៨ មកពីកំពង់ផែ Laemchabang ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ១.៨១២ នាក់ (ស្រី ១.០០៧ នាក់) និងនាវិកចំនួន ៧៩៥ នាក់ (ស្រី ១៣៤ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ​នៅម៉ោង ១៨:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែសឹង្ហបូរី ។