មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅសំរាប់អនុវត្តឆ្នាំ២០១៨


កំពង់ឆ្នាំងៈលោកឈាងវណ្ណៈប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរដល់មន្រ្តីព័ត៌មានទាំងអស់បានខិតខំអនុវត្តនិងទទួលខុសត្រូវក្នុងសម្រេចបានតាមតួនាទីនិងភារកិច្ចរបស់ខ្លួនដោយទទួលបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ
២០១៧ជាពិសេសបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វយរបស់ខ្លួនតាមគ្រប់រូបភាពអោយប្រជាពលរដ្ឋបានយល់ជ្រូតជ្រាបពីការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី។

លោកបានថ្លែងបែបនេះនាព្រឹកថ្ងៃសុក្រ៩រោចខែមាឃឆ្នាំរកានព្វស័ព.ស២៥៦១ត្រូវនិងថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១៨នៅមន្ទព័ត៌មានខេត្តកំពង់ឆ្នាំងក្នុងកិច្ចបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅឆ្នាំ២០១៨ដោយមានការចូលរួមពីលោកម៉ៅសុខាអនុប្រធានមន្ទីរលោកលោកស្រីប្រធានការិយាល័យចំណុះមន្ទីរ ,ការិយាល័យព័ត៌មានក្រុងស្រុកនិងមន្រ្តី
ចំណុះមន្ទីរព័ត៌មានខេត្តសរុបចំនួន៤៥នាក់ផងដែរ។

លោកឈាងវណ្ណៈក៏បានផ្តាំផ្ញើដល់មន្រ្តីមន្ទីរព័ត៌មានខេត្តទាំងអស់ត្រូវបន្តរួមសហការគ្នាឈរលើស្មារតីទទួខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួនចូលរួមចំណែកយ៉ាងសកម្មតាម
រយៈការផ្សព្វផ្សាយព័ត៌មាន ការផ្តល់ព័ត៌មាន ការអប់រំចំណេះដឹង និងការកំសាន្តសប្បាយជូនប្រជាពលរដ្ឋយើងក្នុងមូលដ្ឋានរបសល់ខ្លួនតាមទិសស្លោករបស់ក្រសួងព័ត៌មាន(ប្លែក លឿនទុកចិត្តបាន នៅទីណា ពេលណាក៏បាន)៕