លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៤


ព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលសន្និសីទចតុម្មុខ បានប្រារព្វពិធីបើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៤ ជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មហោស្រពនេះដំណើរការចាប់ពីថ្ងៃនេះ រហូតដល់ទី០៣ ខែមីនា ឆ្នាំ២០១៨។ ខ្ញុំបាទសូមអញ្ជើញបងប្អូនចូលទស្សនា(ដោយសេរី)ឲ្យបានច្រើនកុះករ ដើម្បីជួយជាកម្លាំងចិត្តដល់យុវជនសិល្បករដែលមកពី២៥រាជធានី-ខេត្ត(២៥ស្នាដៃ) សាកលវិទ្យាល័យ១១ស្នាដៃ និងអង្គការក្រៅរដ្ឋាភិបាល៩ស្នាដៃ សរុប៤៥ស្នាដៃ គឺសម្តែងព្រឹក២រឿង រសៀល១រឿង លើកលែងថ្ងៃអាទិត្យ។