លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបិទបូកសរុបលទ្ធផលការងារយោធាការងារប្រឡងប្រណាំងឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៨


ថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព .ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ: អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីបិទបូកសរុបលទ្ធផលការងារយោធាការងារប្រឡងប្រណាំងឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។
លោកជំទាវបានមានប្រសាសន៍ សូមអបអរសាទរ និងលទ្ធផលការងារ ដែលបានអនុវត្ត ក្នុងឆ្នាំ២០១៧ និងគាំទ្រយ៉ាងពេញទំហឹង សម្រាប់ទិសដៅការងារឆ្នាំ២០១៨ ពិតណាស់កងកម្លាំងជាខឿនដ៏រឹងមាំ ក្នុងការ ការពារជាតិ បូរណភាពទឹកដី សុខសុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីមានឱកាសអភិវឌ្ឍប្រទេសកាន់តែរីកចំរើន និងល្បីរន្ទឺលើឆាកជាតិ និងអន្តរជាតិ។