ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតី ក្នុងពិធីបើកឲ្យដំណើរការភ្លើងស្តុបចររាចរណ៍ជាប្រវត្តិសាស្រ្តលើកទី១


ក្រុងច្បារមន(កំពង់ស្ពឺ) ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៨:៣០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកឲ្យដំណើរការភ្លើងស្តុបចររាចរណ៍ជាប្រវត្តិសាស្រ្តលើកទី១ តាមបណ្តោយផ្លូវជាតិលេខ៤ ត្រុងចំណុច ផ្លូវបំបែកមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ (PK,46+700) និងមានការចែកមួកសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរផងដែរ។

ក្នុងពិធីនោះដែរឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកប្រើប្រាស់ផ្លូវត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និឹងត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នា ព្រោះថាមួកសុវត្ថិភាពមួយ ជួយជីវិតមនុស្សបានមួយ ស្របពេលជាមួយគ្នានោះដែរឯកឧត្តម វ៉ី សំណាង ក៏បានជម្រុញបន្ថែមមន្រ្តីនគរបាលបាលចរាចរណ៍ត្រូវអនុវត្តច្បាប់អោយបានតឹងរឹងចំពោះជនណាដែលមិនបានគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ផងដែរ ៕