ថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៨ឯកឧត្ដម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបប្រជុំការងារ ជាមួយ សមភាគីថៃ ឯកឧត្ដម Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួងការងារ ព្រះរាជាណាចក្រថៃ ដែលដឹកនាំប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃ១៣ ១៤ កម្ភះ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។
១-ភាគីទាំង២វាយតម្លៃកិច្ចសហប្រតិបត្តការកាន់តែល្អប្រសើ ក្នុងការដោះស្រាយបញ្ហាពលករ កម្ពុជានៅថៃប្រកបដោយលទ្ធផលល្អ។
មជ្ឈមណ្ឌលទាំង៣នៅបាងកករ៉ាកយ៉ងនិង សុងខ្លាបានតំណើរការល្អ។
បានធ្វើលិខិតធ្វើតំណើរTD បណ័ OCWC ដែលបានផ្ដល់ជូនពលករ១ថ្ងៃ ១៧០០ទៅ១៨០០នាក់ ។
មកទល់ពេលនេះនៅសល់ប្រហែល ៣៤មុឺននាក់ទៀតដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់រហូតដល់ខែមិថុនាឆ្នាំ២០១៨។
២-ភាគីទាំង២ ឯកភាពកណត់ពេលបញ្ចប់ការងារថ្ងៃបណាច់ខែមិថុនា។
រៀបចំក្រុមការងារចល័ត និង មជ្ឈមណ្ឌលបន្ថែម ដើម្បី បង្កើន ល្បឿនដល់៤០០០ក្នុងមួយថ្ងៃ ។
ភាគីថៃកំណត់ទីតាំង រៀបចំបញ្ជីឈ្មោះ ពលករ កម្ពុជានិងផ្ដល់ទិដ្ឋាការស្នាក់នៅនិង ទិដ្ឋាការកាងារជូនពលករកម្ពុជា។
៣-ភាគីទាំងពីររៀបចំក្រុមចម្រុះប្រចាំការនៅក្រសួងការងារថៃដើម្បីដោះស្រាយបញ្ហាក្នុងប្រតិបត្តិការនេះ។
៤-ភាគីទាំងពីរបង្កើនស្មារតីសហប្រតិបត្តិការបងប្អូន ទៅកាន់តែជិតស្និទ្ធថែមទៀត។
៥-ភាគីថៃសុំអញ្ជើញរដ្ឋមន្ត្រីនិងក្រុមការងារបច្ចេកទេសកម្ពុជាទស្សនកិច្ចនៅថៃ
ក្នុងអំឡុងខែមិនាឆ្នាំ២០១៨នៅពេលតំណើរការផែនកាថ្មី។ ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង ឯកភាពតាមអញ្ជើញ។
ឯកឧត្ដម បណ្ឌិតអ៊ិត សំហេង បានរៀបចំអាហារពេលល្ងាចទទួលគណះប្រតិភូក្នុង បរិយាកាសរីករាយនិងស្នឹទ្ធស្នាល។
រដ្ឋមន្ត្រីក្រសួងការងារ បើកកិច្ចប្រជុំការងារ ជាមួយ សមភាគីថៃ
