រយះពេលពីរថ្ងៃអាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើការត្រួតពិនិត្យនិងវាស់វែងរថយន្តគ្រប់ប្រភេទបាន៣៤៣គ្រឿង


កំពង់ឆ្នាំងៈឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី១២ខែកុម្ភះ ឆ្នាំ២០១៨ ថាៈរយះពេលពីថ្ងៃគឺថ្ងៃទី១០និងថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៨អាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើប្រតិបត្តិការត្រួតពិនិត្យ និង វាសើវែងរថយន្តគ្រប់ប្រភេទ សរុបបានចំនួន៣៤៣គ្រឿង ប៉ុន្តែពុំមានការកែឆ្នៃខុសលក្ខណះបច្ចេកទេសឡើយ។

ឯកឧត្តមកែវ ពៅ បានអោយដឹងទៀតថា រយះពេលពីរថ្ងៃនេះក្រុមការងារសម្រេចធ្វើការត្រួតពិនិត្យនិងវាស់វែងរថយន្តគ្រប់ប្រភេទសរុបបានចំនួន៣៤៣គ្រឿង។ក្នុងនោះមានរថយន្តដឹកសំពីងសំពោងចំនួន៤៣គ្រឿង រថយន្តតកន្ទុយក្រោយចំនួន៥គ្រឿង និង រថយន្តសាំយ៉ុងកង់ឌុបចំនួន១គ្រឿងផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍ដោយគូសបញ្ជាក់ទៀតថាៈប្រតិបត្តិការណ៍នេះនឹងបន្តធ្វើរហូតដូចភ្លៀងរលឹមទាល់តែអស់មានរថយន្តដឹកសំពីងសំពោង ដឹកលើសទម្ងន់និង តទ្រុងខុសលក្ខណះបច្ចេកទេស ៕