មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការបើកទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កំពីងពួយ


ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការបើកទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កំពីងពួយ (លើកទី ២) ដើម្បីទម្លាក់ទឹកតាមប្រឡាយមេ និងប្រឡាយរងនានា ទៅផ្គត់ផ្គង់ឲ្យការបង្កបង្កើនផលស្រូវប្រាំង ប្រមាណ ៧.០០០ ហិកតា របស់ប្រជាកសិករ ស្ថិតក្នុងស្រុកបាណន់ ថ្មគោល និងក្រុងបាត់ដំបង ។