ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងជាអភិបាលខេត្តព្រៃវែង ព្រមទាំងសហការី បានអញ្ជើញប្រគល់ផ្ទះដល់គ្រួសារក្រីក្រចាស់ជរា គ្មានទីពឹងចំនួន៤គ្រួសារ មានរាយនាមដូចខាងក្រោមៈ
១-អៀម ផេន ភេទស្រី អាយុ៦១ ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។
២-អ៊ឹម ឡេង ភេទស្រី អាយុ៧៤ ឆ្នាំ រស់នៅភូមិព្រែកត្រែង ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង ។
៣-ឈិន សុខា ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិតាហ៊េល ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
៤-ពៅ នួន ភេទស្រី អាយុ៦២ ឆ្នាំ រស់នៅភូមិស្នោ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ឯកឧត្តម ជា សុមេធី អញ្ជើញប្រគល់ផ្ទះដល់គ្រួសារក្រីក្រចាស់ជរា គ្មានទីពឹងចំនួន៤គ្រួសារក្នុងខេត្តព្រៃវែង
