ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ ចំនួន ១៥,១៩៧ នៅតំបន់វត្តទឹកថ្លា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកម្មករ កម្មការិនី ទៅវាលព្រះមេរុ ទៅចូលរួមត្បាញក្រមាវែងជាងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរក្នុងការបំបែកឯតទគ្គកម្មនេះ, សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា នឹងរកពេលទៅចូលរួមត្បាញក្រមានេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការត្បាញក្រមាវែងជាងគេដែលមានប្រវែងរហូតដល់ ១ពាន់ម៉ែត្រនេះ គឺជាព្រឹត្តិការណ៍បង្ហាញការរួបរួមកម្លាំងក្នុងសង្គមខ្មែរ ដើម្បីសម្រេចលទ្ធផលរួម,

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បានក្លាយទៅជាការញៀនសម្រាប់សម្តេចទៅហើយ ពោលបើសប្តាហ៍ណាមិនបានជួបជាមួយកម្មករ កម្មការិនី សម្តេចមានអារម្មណ៍នឹករលឹកទៅដល់ពួកគេ ជាពិសេសកម្មការិនីមានផ្ទៃពោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈ៣១ឆ្នាំមកនេះ បានហែលឆ្លងឧបសគ្គ និងរែកនូវអម្រែកដ៏ធ្ងន់ធ្ងរ ពោលមិនខុសពីការរែកភ្នំឡើងជិះលើ ក្បូន ឬស្សីនោះទេ។ សម្តេចនាយករដ្ឋមន្ត្រីថា សមិទ្ធផលនេះ មិនមែនជាកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតែម្នាក់ឯងនោះទេ គឺមានជាការចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូល។

* សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកដល់កម្មករ កម្មការិនីថា ការប្រឹងប្រែងរួមគ្នារវាងសម្តេច ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការរំដោះជាតិ ទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់របស់របបខ្មែរក្រហម ប្រឹងប្រែងស្វែងរកសុខសន្តិភាព គឺជាឱកាសមាសសម្រាប់ការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករ កម្មការិនីថា សមិទ្ធផលដែលកម្ពុជាកំពុងមានមិនមែនបានមកពីទេវតាប្រទាន ឬកិច្ចខិតខំរបស់បក្សប្រឆាំង ដែលគាំទ្រខ្មែរក្រហមនោះឡើយ។

* សម្តេចតេជោ បានប្រាប់កម្មករ កម្មការិនីថា បើចង់ដឹងថា អតីតកម្ពុជាវាលំបាកដល់កម្រិតណានោះសូមទៅសួរឪពុកម្តាយ និងជីដូនជីតា ដែលធ្លាប់បានឆ្លងកាត់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃអាទិត្យ សប្តាហ៍នេះការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងចាប់ផ្តើមហើយ ដោយមានគណបក្សនយោបាយ ចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច។

* សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរជាមួយបងប្អូនកម្មករ កម្មការិនី ដែលទទួលបានប្រាក់ឈ្នួលគោល ១៧០ដុល្លារសម្រាប់ឆ្នាំ២០១៨នេះ។ សម្តេចនាយករដ្ឋមន្ត្រីថា សមិទ្ធផលនេះ មិនមែនបានមកពីបក្សប្រឆាំងនោះទេ តែបានមកពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកៀរគរអ្នកវិនិយោគ និងពង្រីកទីផ្សារនៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអនុវត្តន៍ច្បាប់ដឹកជញ្ជូនត្រូវតែគោរពដោយកំណត់ឲ្យរថយន្តដឹកជញ្ជូនមានប្រវែងត្រឹមតែ១៦ម៉ែត្រ ហើយមន្ត្រីជំនាញមិនបានកាត់ទូកុងតឺន័រនោះទេ គឺកាត់តែរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះមិនមានប្រទេសណាមួយ ឬអង្គការអន្តរជាតិណាមួយមកដាក់ការកៀបសង្កត់លើប្រទេសមួយដែលមានអធិបតេយ្យភាព ពេញលេញនោះទេ។ ការបញ្ជាក់របស់សម្តេចបន្ទាប់ពីមានការស្តាប់ឮការសន្ទនាតាមទូរស័ព្ទថា អង្គការសហប្រជាជាតិចាប់ផ្តើមដាក់គំនាបលើរាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងជំនួបជាមួយបណ្តាញអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានាថ្ងៃម្សិលមិញនេះ សម្តេចបានរំលឹកពួកគេថា គ្រប់គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា គឺត្រូវសិក្សារួមគ្នាជាមួយក្រសួងពាក់ព័ន្ធ។

* ប្រតិកម្មនឹងការចរចាគ្នាតាមទូរស័ព្ទរបស់ក្រុមពួកជ្រុលនិយមដែលថា កិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី នឹងមានការស្តីបន្ទោស ឬកៀបសង្កាត់សម្តេចតេជោ ហ៊ុន សែន នោះ សម្តេចបានឆ្លើយតបថា ត្រូវរៀនស្គាល់ពីអាស៊ានឲ្យច្បាស់បន្តិច ពោលអាស៊ានបើអត់សម្តេច គឺមិនបាននោះទេ។ បើអត់វត្តមានសម្តេច, សម្តេចនឹងបដិសេធសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំរវាងអាស៊ាន-អូស្ត្រាលី។

* សម្តេចថ្លែងថា អាស៊ានប្រកាន់គោលការណ៍កុងសង់ស៊ីស បើអត់មានមេដឹកនាំប្រទេសណាមួយចូលរួមសេចក្តីថ្លែងការណ៍ផ្សេង ពាក់ព័ន្ធអាស៊ានមិនអាចចេញបានឡើយ។ សម្តេចបន្តថា អូស្ត្រាលីត្រូវអរគុណកម្ពុជា ដែលបានមកបញ្ចុះបញ្ចូលសម្តេចឲ្យចូលរួមខួបរំលឹកអនុស្សាវរីយ៍អាស៊ាន-អូស្ត្រាលី។

* សម្តេចនាយករដ្ឋមន្ត្រីថា ក្នុងដំណើរទៅកាន់ប្រទេសអូស្ត្រាលី សម្តេចនឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅ ក្នុងប្រទេសអូស្ត្រាលីផងដែរ។

* សម្តេចតេជោថា សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នឹងមិនអាចចេញបានឡើយ ប្រសិនបើគ្មានវត្តមានសម្តេច។ ដូច្នេះកុំមានការបង្គាប់បញ្ជាណាមួយ ដើម្បីដាក់គំនៀបលើកម្ពុជានោះ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អង្គការសហប្រជាជាតិគ្មានហេតុផល និងសិទ្ធិណាមួយមកបង្គាប់បញ្ជា ឬ ដាក់គំនៀបលើរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ពោលគ្រប់មន្ត្រីអង្គការសហប្រជាជាតិ គឺត្រូវមកធ្វើការនៅកម្ពុជា ដោយគោរពទៅតាមច្បាប់របស់កម្ពុជា។

* បន្ថែមពីលើអនុសាសន៍ទាំង៨ក្នុងវិស័យការងារកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហើយនោះ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ថ្មីមួយទៀត គឺត្រូវដោះស្រាយឲ្យបានភ្លាមៗចំពោះការបិទរោងចក្រមួយចំនួន។ សម្តេចបានបញ្ជាឲ្យយកថវិការបស់ក្រសួងសេដ្ឋកិច្ច យកទៅដោះស្រាយជូនកម្មករ កម្មការិនី មិនត្រូវឲ្យពួកគេជួបបញ្ហាដោយគ្មានដំណោះស្រាយនោះទេ ហើយត្រូវប្រឹងរកការងារថ្មីជូនកម្មករ កម្មការិនី នៅរោងចក្រដែលបានបិទនោះ។

* បន្ថែមពីលើអនុសាសន៍ទាំង៨ក្នុងវិស័យការងារកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហើយនោះ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ថ្មីមួយទៀត គឺត្រូវដោះស្រាយឲ្យបានភ្លាមៗចំពោះការបិទរោងចក្រមួយចំនួន។ សម្តេចបានបញ្ជាឲ្យយកថវិការបស់ក្រសួងសេដ្ឋកិច្ច យកទៅដោះស្រាយជូនកម្មករ កម្មការិនី មិនត្រូវឲ្យពួកគេជួបបញ្ហាដោយគ្មានដំណោះស្រាយនោះទេ ហើយត្រូវប្រឹងរកការងារថ្មីជូនកម្មករ កម្មការិនី នៅរោងចក្រដែលបានបិទនោះ។

* សម្តេចតេជោ បញ្ជាឲ្យយកថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅដោះស្រាយជូនកម្មករ កម្មការិនី នៅតាមរោងចក្រដែលបិទទ្វារ មិនត្រូវទុកឲ្យពួកគេចេញមកតវ៉ា ដោយគ្មានដំណោះស្រាយឡើយ។

* បន្ថែមពីលើអនុសាសន៍ទាំង៨ក្នុងវិស័យការងារកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហើយនោះ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ថ្មីមួយទៀត គឺត្រូវដោះស្រាយឲ្យបានភ្លាមៗចំពោះការបិទរោងចក្រមួយចំនួន។ សម្តេចបានបញ្ជាឲ្យយកថវិការបស់ក្រសួងសេដ្ឋកិច្ច យកទៅដោះស្រាយជូនកម្មករ កម្មការិនី មិនត្រូវឲ្យពួកគេជួបបញ្ហា ដោយគ្មានដំណោះស្រាយនោះទេ ហើយត្រូវប្រឹងរកការងារថ្មីជូនកម្មករ កម្មការិនី នៅរោងចក្រដែលបានបិទនោះ។

* សម្តេចតេជោថ្លែងថា ការកាន់តំណែងនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ និងទី៧ គឺច្បាស់ហើយ តែសម្រាប់អាណត្តិទី៨ មិនទាន់ច្បាស់នៅឡើយ។ សម្តេចថ្លែងថា សម្តេចចង់បន្តដំណើរ និងរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីថែទាំងជាតិកម្ពុជា និងប្រជាពលរដ្ឋទៅមុខបន្តទៀត ឆ្ពោះទៅការរីកចម្រើនលូតលាស់ដ៏អស្ចារ្យមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតថ្ងៃដំបូងនៃខែមករា មកដល់ថ្ងៃទី២០ ខែកុម្ភៈ កម្មការិនីសម្រាលកូនមានចំនួន ៧,០៦៣នាក់ ដោយទទួលបានកូនសរុប៧,១២៥។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨នេះទៅកម្មការិនី ដែលសម្រាលកូនបានមួយទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀល កូនភ្លោះពីរ ទទួលបាន៨០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបាន១លាន២សែនរៀល។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យអ្នកប្រតិបត្តិករស៊ីម៉ាក់ទាំងអស់ រួមទាំងអ្នកបម្រើការនៅតាមអង្គការពាក់ព័ន្ធការបោសសំអាតមីនផ្សេងៗទៀត អាចទទួលបានសេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យមិនគិតថ្លៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះឈ្នួលទាំងអស់ដែលមិនដំឡើងថ្លៃ ដែលនឹងជួយដល់ជីវភាពរបស់កម្មករ កម្មការិនី។

* សម្តេចតេជោបន្តរំលឹកបងប្អូនកម្មករ កម្មការិនីថា រក្សាឲ្យបានសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពនៅក្នុងប្រទេស ទើបទទួលបានការងារធ្វើ ពោលមិនមានអ្នកវិនិយោគណាមកវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំឲ្យកម្មករ កម្មការិនីទាំងអស់ត្រូវរក្សាសៀវភៅការងារបញ្ជាក់ពីរយៈពេលបំពេញការងារ ដើម្បីទទួលបានប្រាក់សោធននិវត្តន៍នៅពេលឈប់បំពេញការងារ បន្ទាប់ពីធ្វើការចាប់ពី២៥ឆ្នាំឡើងទៅ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសកម្ពុជាទៅមុខទៀតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន ព្រមានចំៗវេជ្ជបណ្ឌិតវះកាត់ខួក្បាលម្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិយាយតាមទូរស័ព្ទថា បន្តិចទៀតលោកស្រី ហ៊ុន ម៉ាណា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យនេះ។ សម្តេចតេជោ បានថ្លែងថា កូនស្រីសម្តេចមិនមានចំណេះដឹងទៅគ្រប់គ្រងពេទ្យនេះឡើយ គឺគ្រាន់តែជួយបរិច្ចាគថវិកាជួយដំណើរការប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរបស់សម្តេច គឺជាវត្តមាននៃការអភិវឌ្ឍន៍ និងរីកចម្រើន។ សម្តេចថា ព្រោះតែបែបនេះហើយ ទើបក្រុមប្រឆាំងប្រឹងវាយសម្តេច ព្រោះគេយល់ថា វាយសម្តេចដួល គឺស្មើនឹងផ្តួលគណបក្សប្រជាជនកម្ពុជាបានជោគជ័យ។

* សម្តេចតេជោ ប្រកាសថា បើត្រកូលហ៊ុន ធ្វើខុសច្បាប់ គឺត្រូវទទួលទោសដូចគ្នា ដូចជាក្មួយប្រសាររបស់សម្តេចម្នាក់ដែលបានបើកល្បែងជល់មាន់ គឺត្រូវតែដាក់គុកដោយគ្មានការលើកលែង។ សម្តេចថ្លែងថា បុរសក្មួយប្រសារនេះគឺជាអ្នកចូលមកបំផ្លាញត្រកូលហ៊ុន។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់មិនមានកំណត់សម្រាប់ត្រកូលអ្នកនេះ ឬអ្នកនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថា អ្នកតវ៉ាប្រឆាំងសម្តេចនៅក្រៅប្រទេសមានប្រមាណ ១០ភាគរយប៉ុណ្ណោះ ពោលមានចំនួនតិចជាងអ្នកដែលគាំទ្រសម្តេច។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលើកលែងឲ្យអ្នកតវ៉ាទាំងឡាយណា ដែលដុតរូបសម្តេចមិនពួកគេនៅក្រៅ ឬក្នុងប្រទេសឡើយ។ សម្តេចថា អ្នកដែលតវ៉ារូបណា ដែលដុតរូបសម្តេចនឹងចាត់ការតាមច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសថា ចលនាសង្រ្គោះជាតិរបស់ទណ្ឌិត សម រង្ស៊ី គឺជាអង្គការភេរវកម្ម ដែលមានបំណងបំផ្លាញជាតិ។