ឯកឧត្តម ចម ប្រសិទ្ធ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុង


នៅព្រឹកថ្ងៃច័ន្ទ ១២ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្ទៃក្នុងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន នៅសាលប្រជុំបាខែង ជាន់ទី៩ ទីស្តីការក្រសួង។