រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យKOICAសិក្សាលើចំណុចសំខាន់៣ដើម្បីគ្រប់គ្រងការបំពុល និងការប្រែប្រួលអាកាសធាតុ


ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោក ជុង យុនគីល ប្រធានតំណាងប្រចាំប្រទេសកម្ពុជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានចូលជួបនិងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ។ ទីភ្នាក់ងារអន្តរជាតិកូរ៉េ បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថានលើកិច្ចការងារគ្រប់គ្រងការបំពុល និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ទន្ទឹងនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងពីលទ្ធភាពចំនួន៣ចំណុចខាន់ដែលភាគគីទាំងពីរគួរសហការជាមួយគ្នានោះគឺ ការគ្រប់គ្រង់ការបំពុលនៅទីក្រុង និងទីប្រជុំជនដែលបង្ករដោយការកកស្ទះចរាចរណ៍ ទី២របៀបនៃរចនាបទកសាងគេហដ្ឋានស្តង់ដារបរិស្ថាន និងការបំពាក់គ្រឿងបរិក្ខាសម្ភារៈដែលគិតគូរពីបរិស្ថាន និងទី៣ គឺការពង្រឹងការអប់លើចំណេះជំនាញបរិស្ថាន។
មុនបញ្ចប់កិច្ចប្រជុំ ភាគីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានយកចំណុចអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីទៅសិក្សា៕