ផ្លូវដីសចំនួន​ ៩ខ្សែ ដែលមានប្រវែង ៥៤៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងស្រុកពួក និងស្រុកវ៉ារិនខេត្តសៀមរាប បានបញ្ចប់ការជួសជុលរួចរាល់ជាស្ថាពរ


នៅព្រឹកថ្ងៃ អង្គារ​ ០៥ រោច ខែ ផល្គុនឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៨ មន្ត្រីទីចាត់ការផែនការ និងវិយោគសាលាខេត្តសៀមរាប បានបន្តចុះទៅបិទគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៦ គម្រោងជួសជុលផ្លូវដីសចំនួន​ ៩ខ្សែ ដែលមានប្រវែង ៥៤៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ លូជ្រុង១កន្លែង និងលូមូល១០០ភ្លោះ ២កន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក និងភូមិស្រែពោធិ៍​ ឃុំស្រែណូយ​ ខេត្តសៀមរាប?

ក្រោយពីជួសជុលផ្លូវដីស មុននឹងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រុមការងារក៏បានធ្វើការពិនិត្យបច្ចេកទេសក្នុងការកៀរ កិនបង្ហាប់ដីដោយមានការទទួលខុសត្រូវពីអ្នកម៉ៅការ មុននឹងក្រុមការងារខេត្តទទួលយកជាផ្លូវការ។

ក្រោយពីការពិនិត្យរបស់ក្រុមការងារបច្ចេកទេសមក ឃើញថាផ្លូវនេះ គឺអ្នកម៉ៅការបានអនុវត្តទៅតាមលក្ខ័ណ្ឌនៃកិច្ចសន្យា ទាំងទំហំ បរិមាណដែលបានចុះកិច្ចសន្យាជាមួយរដ្ឋបាលឃុំ ។

សូមបញ្ជាក់ផងដែរថា ការជួសជុលផ្លូវដីស នេះ ប្រើប្រាស់ពេលវេលាអស់រយៈពេលជិត២ឆ្នាំ (ដោយមូលហេតុ គ្រោះធម្មជាតិ) និងមានការធានាសុពលភាពរយៈពេល៦ខែ ផងដែរ ៕