ឯកឧត្ដម​ សាយ​ សំអាល់​ អញ្ជើញ​ចុះសួរសុខទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៃទី​បញ្ជាការ​ស្រាលយោធភូមិ​ភាគ​ទី​១


នៅអូរតាង៉ាវ​ ទីតាំង​វរសេនាតូចអន្តរាគមន៍​លេខ​ ២៨៤​ ក្នុង​ភូមិ​សាស្ត្រ​ ឃុំសន្តិភាព​ ​ស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ ​នា​ថ្ងៃ​ទី​០៦​ ខែ​មីនា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៃទី​បញ្ជាការ​ស្រាលយោធភូមិ​ភាគ​ទី​១​ និង​កងពលតូចអន្តរាគមន៍លេខ​ ​១២៨​ (អូរអាឡៃ)​ និង​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្តរតនគិរីនិងមណ្ឌលគិរី។ ក្នុងឱកាសសិក្សាស្វែងយល់​និងពិធីសំណេះសំណាលនេះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មនសិការ​​ស្នេហា​ជាតិ​ និងភាពអង់អាច​ក្លាហាន​របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ រួមទាំង​មន្ត្រី​ឧទ្យានុរក្ស​ ដែលបាន​ប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​បុព្វហេតុ​ការពារ​ជាតិមាតុភូមិ​ វឌ្ឍ​នភាព​សង្គម​​ និង​ភាពសុខដុមរមនារបស់​ប្រជាជន​។