ប្រឡាយមេ ត្រពាំងក្រោម កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ធ្វើការស្តារឡើងវិញ


ប្រឡាយមេ ត្រពាំងក្រោម កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ធ្វើការស្តារឡើងវិញ សម្រាប់ផ្គត់ផ្គង់ទឹកដល់ការបង្កបង្កើនផលដំណាំស្រូវនៅក្នុងឃុំដូនតី ស្រុកពញាក្រែក ។ ការស្តារឡើងវិញនេះ គឺមានប្រវែង ១.៤០០ ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកថ្មីនៅលើដងប្រឡាយ ចំនួន ០២ កន្លែង ។ នៅពេលស្តាររួច ប្រឡាយមេនេះ នឹងផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ ប្រមាណ ៥៥០ ហិកតា ។