ឯកឧត្តម សាយ សំអាល់ បានធ្វើទស្សនកិច្ចតំបន់អភិរក្សថ្មីទើបនឹងបង្កើតឡើង

28569

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៨ នេះ គណៈប្រតិភូចម្រុះរួមមានតំណាងរាស្ត្រ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានរួមជាមួយអាជ្ញាធរ ថ្នាក់ក្រោមជាតិ បានធ្វើទស្សនកិច្ចតំបន់អភិរក្សថ្មីទើបនឹងបង្កើតឡើង «តំបន់ប្រើប្រាស់ច្រើន យ៉ាងសសរស្តម្ភសត្វតោ» ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីស្វែងយល់ពីតំបន់អភិរក្សថ្មីនេះ និងតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ និងតំបន់បេតិកភណ្ឌ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានគូសបញ្ជាក់ពូតួនាទីរបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលមានតួនាទីទទួលខុសត្រូវរួមគ្នាក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌប្រវត្តិសាស្ត្រ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត«តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ» តាមរយៈអនុក្រឹត្យលេខ ២០១ អនក្រ.បក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៧។

 28568

 28567

 28566

 28565

 28563

 28570