សៀវភៅ “Series of Lectures in Public International Law” គឺជាកម្រងស្នាដៃនិពន្ធទី១៩ របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានសម្ពោធផ្សព្វផ្សាយនៅក្នុងទិវាជាតិអំណានលើកទី៣ ១១ មីនា ២០១៨ នាថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានប្រគល់នូវកម្រងស្នាដៃនេះជូនដល់តំណាងសាកលវិទ្យាល័យសាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងដាក់ជូនដល់សាធារណជននៅក្នុងស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍នេះផងដែរ។