នៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ ៥ ក្នុងខណ្ឌមានជ័យ។
ស្ថានីយ៍នេះ បំពាក់ម៉ូទ័រទំហំ ១ម និងទំហំ ០.៨ម ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹក ៨ម៉ែត្រគូបក្នុង១វិនាទី ស្មើនឹង ២៨៨០០ម៉ែត្រគូបក្នុង១ម៉ោង ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ លើផ្ទៃរងទឹកភ្លៀង ១០២៨ហិកតា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។
ឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ ៥
