ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញប្រគល់រថយន្តចំនួន០១គ្រឿង និងឧបករណ៍បរិក្ខាមួយចំនួនទៀត ជូនដល់វីរៈសេនាតូចការពារព្រំដែនគោក៧០១

29531

នាថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញប្រគល់រថយន្តចំនួន០១គ្រឿង ប្រភេទ២,៥តោន កុព្យូទ័រចំនួន០៣គ្រឿង ម៉ាស៊ីនព្រីនធ័រ (printer)ចំនួន០២គ្រឿង GPS និងឧបករណ៍បរិក្ខាមួយចំនួនទៀត ជូនដល់វីរៈសេនាតូចការពារព្រំដែនគោក៧០១ (ស្ទឹងត្រែង-ឡាវ) ដែលជាសម្ព័ន្ធមេត្រីភាពជាមួយព្រឹទ្ធសភា ទុកសម្រាប់ប្រើប្រាស់ក្នុងអង្គភាព។

ក្នុងឱកាសនោះឯកឧត្តមអគ្គលេខាធិការ ក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភាជូនដល់កងកម្លាំងទាំងអស់ផងដែរ។

 29532

 29533

 29534