ទីណាមានផ្លូវ ទីនោះមានសេចក្តីសង្ឃឹម ។ ផ្លូវជាដង្ហើមរបស់បងបង្អូនប្រជាកសិករ មិនថាផ្លូវជាតិ ឬផ្លូវលំនោះទេ គឺសុទ្ធតែមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។
មានផ្លូវ អាចដឹកកសិកផលរបស់បងប្អូនប្រជាកសិករបាន
មានផ្លូវ សិស្សានុសិស្សអាធ្វើដំណើរយ៉ាងស្រួលទៅសាលារៀន
មានផ្លូវបងប្អូនអាចធ្វើដំណើរទៅទីជិត ទីឆ្ងាយយ៉ាងស្រួល និងមិនចំណាយពេលច្រើនទៀតផង ។
ដោយមើលឃើញពីសារសំខាន់ និងសារប្រយោជន៍រប់សផ្លូវ នៅរសៀលថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ទី១៨ មីនា ២០១៨ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសក្រហម ០២ខ្សែ ប្រវែង៤.៥៥០ម៉ែត្រ ផ្លូវភ្នំខ្វាវ ផ្លូវភ្នំលាវ-ភ្នំពោន ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ពិធីបើកការដ្ឋាននេះបានការចូលរួមដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកំលាំងទាំងបី ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំអង្កោល ក្រុមប្រឹក្សាឃុំពងទឹក មេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
សូមបញ្ជាក់ដែរថា គម្រោងជួលជុលផ្លូវលំចំនួន០២ខ្សែរនេះ ជាតម្រូវការរបស់បងប្អូននៅមូលដ្ឋាន នឹងប្រើប្រាស់ថវិការរបស់រដ្ឋាភិបាល តាមរយះមន្ទីរអភិវឌ្ឍនួជនបទ និងសាលាខេត្តកែប ។