កិច្ចពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធីការគ្រប់គ្រងការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាននិងសង្គម

30380

នៅទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី២១ ខែមីនា ឆ្នំា២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំពិភាក្សាការកែសម្រួលសេចក្ដីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីនីតិវិធីការគ្រប់គ្រង ការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាននិងសង្គម ដោយមានការចូលរួមពីស្ថាប័ននិងភាគីពាក់ព័ន្ធនានា។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃនីតិវិធីការគ្រប់គ្រង ការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាននិងសង្គម ប្រកបដោយតម្លាភាព ដើម្បីបុព្វហេតុកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្រាប់ប្រជាជនមូលដ្ឋាននៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍នីមួយៗ។ ក្រុមការងារនឹងបន្តកិច្ចពិភាក្សលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងនេះបន្ថែមទៀតនៅសប្តាហ៍ក្រោយ៕

 30383

 30382

 30381

 30378

 30377

 30379