ថ្ងៃពុធ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន ប៊ុនធឿន បានអញ្ជើញដឹកនាំធ្វើវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ខាភិបាលកម្ពុជា នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមអំពីប្រជាជនបីភូមិ គឺ ភូមិសំរោង ភូមិក្បាលដំរី និង ភូមិ ក្រវៀក តំបន់ឆ្អិន ប្រមាណ ៣០០នាក់។សមាសភាពក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និង ស្រុក ឃុំ បានចូលរួមផងដែរ។
ឯកឧត្តម ប៉ាន ប៊ុនធឿន បានអញ្ជើញដឹកនាំធ្វើវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ខាភិបាលកម្ពុជា
