និស្សិតMBAមកពីសាកលវិទ្យាល័យKellogg School Management សហរដ្ឋអាមេរិកស្វែងយល់អំពី ការរីកចម្រើននៅកម្ពុជា

30498

នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨ នៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបសំណេះ សំណាលជាមួយនិស្សិត MBA មកពីសាកលវិទ្យាល័យ Kellogg School Management សហរដ្ឋអាមេរិក ដឹកនាំដោយលោកសាស្ត្រាចារ្យ Dan Keeler ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង។

ការជួបសំណេះសំណាលរបស់ក្រុមនិស្សិតទាំងនេះ មានគោលបំណងស្វែងយល់អំពី បច្ចុប្បន្នភាពនៃការអភិវឌ្ឍ និងការរីកចម្រើនទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនក្រុមនិស្សិតអំពី ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាគិតជាមធ្យម៧.៧%ក្នុងមួយឆ្នាំ អស់រយៈកាលជាច្រើនទសវត្សកន្លងទៅ ជាមួយនឹងរបបគ្រប់គ្រង ការវិនិយោគបើកចំហនៅក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើការកត់សម្គាល់ផងដែរអំពី ស្ថានភាពនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរឹងនៅកម្ពុជានាពេលបច្ចុប្បន្ន រួមមាន៖ ការស្តារ និងពង្រីកបណ្តាញផ្លូវថ្នល់តភ្ជាប់ទៅ កាន់បណ្តាប្រទេសអាស៊ាន គម្រោងផ្លូវល្បឿនលឿន ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅ និងការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ អំពីការបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មដើម្បីកាត់ បន្ថយថ្លៃដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែង មណ្ឌលពន្យារ និងប្តូរបណ្ណបើកបរ ដែលចំណាយពេលប្រមាណ១៥នាទី អាចទទួលបានប័ណ្ណ ការដាក់ QR Code លើផ្លាកលេខយានយន្ត បណ្ណសម្គាល់យានជំនិះ និងបណ្ណបើកបរ និងប្រព័ន្ធស័្វយប្រវត្តិកម្មតាមអនឡាញ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើសុំឱ្យក្រុមនិស្សិតក្នុងដំណើរត្រឡប់ទៅកាន់មាតុប្រទេស របស់ខ្លួនវិញ ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទះជួយពាំនាំសារទៅប្រាប់មិត្តភ័ក្ត សហសេវិក បងប្អូន ក៏ដូចជា ពលរដ្ឋអាមេរិកផ្សេងទៀតឱ្យបានដឹងអំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន។

 30498

 30506

 30514

 30513

 30511

 30510

 30509

 30507

 30503

 30497

 30505

 30495

 30512

 30499