ខេត្តកែប៖ រសៀលថ្ងៃ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្ត មានពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត យឿង សុខុន តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងអតីតយុទ្ធជនកម្ពុជាខេត្តកែបផងដែរ៕
ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត យឿង សុខុន អញ្ជើញសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាខេត្តកែប
