ក្រសួងបរិស្ថាន និងបណ្ឌិសភាវិទ្យាសាស្ត្រចិនចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

31028

ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក បៃ ឈុនលី (Dr. Bai Chunli) ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅឯទីស្តីការក្រសួង។
អនុស្សរណៈរវាងភាគីទាំងពីរចុះនៅថ្ងៃនេះ គឺផ្តោតទៅលើការដោះស្រាយ និងស្តារ ប្រព័ន្ធរំដោះទឹកដែលកន្លងមកបានជន់លិចផ្នែកខ្លះក្នុងទីក្រុងនារដូវវស្សា និងការរៀបចំអាងប្រព្រឹត្តិកម្ម ដែលជាចំណុចសំខាន់ៗសម្រាប់ការទប់ស្កាត់ការបំពុលគុណភាពទឹក។ តាមរយៈអនុស្សរណៈនេះ ភាគីចិន នឹងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាលើការគ្រប់គ្រងការបំពុល និងការគ្រប់គ្រងគុណភាពទឹក។
ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា អនុស្សរណៈនេះ មានសារសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងជាចំណុចគន្លឹះចាប់ផ្តើមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានកម្ពុជាចិន។
សូមរំលឹកថា អនុស្សរណៈដែលចុះនៅថ្ងៃទី២៦ ខែមេសានេះ គឺជាលទ្ធផលនៃកិច្ចការងារទ្វេភាគីរវាងកម្ពុជា-ចិន តាំងពីពាក់កណ្តាលឆ្នាំ២០១៦មកម្លេះ។ ស្ថានីយ៍តាមដានគុណភាពទឹកនេះ មានទំហំ៤គុណ៥,៧០ ម៉ែត្រ នៅលើច្រាំងទន្លេចតុមុខ កោះពេជ្យធ្វើពីប៉េតុងអាមេ គ្រោងដែក និងដំបូលសង្គ័សី ហើយបានចាប់ដំណើរការសាងសង់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបានបញ្ចប់នៅពាក់កណ្តាលខែធ្នូឆ្នាំ២០១៧។ ស្ថានីយ៍នេះ មានសមត្ថភាពតាមសីតុណ្ហភាព ភាពចម្លងអគ្គីសនី កំរិត pH កម្រិតឧកស៊ីសែនរលាយក្នុងទឹក DO និងភាពកកររបស់ទឹក អាម៉ូញាក់ (NH4) និង COD ដែលឧបករណ៍ទាំងនោះ ដំណើរការដោយស្វ័យប្រវត្តិលើ២៤ម៉ោងក្នុងមួយថ្ងៃ៕

 31021

 31029

 31030

 31022

 31020

 31023

 31026

 31024

 31019

 31018

 31025