ក្រសួងបរិស្ថានចូលរួមបេ្តជា្ញបញ្ចប់អេដស៍ឆ្នាំ២០២៥

31063

ដើម្បីចូលរួមឱ្យកម្ពុជា ទប់ស្កាត់បានការរីករាលដាលនៃជំងឺអេដស៍ និងមេរោគអេដស៍ ក្រសួងបរិស្ថានបានរៀបចំកម្មវិធី “អបអរសាទរក្រសួងបរិស្ថានចូលរួមបេ្តជា្ញបញ្ចប់អេដស៍ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នាទីស្តីការក្រសួង។ លោកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថានចូលរួមបេ្តជា្ញបញ្ចប់អេដស៍ឆ្នាំ២០២៥ ហើយវេទិកានេះ បានផ្តល់សារអប់រំពីវិធីទប់ស្កាត់ ការរីករាលដាលនៃជំងឺអេដស៍ និងមេរោគអេដស៍ ដល់មហាគ្រួសារបរិស្ថាន ជាពិសេសបញ្ជ្រាបដល់ប្រជាពលរដ្ឋទូទាំងប្រទេសអំពីមេរោគអេដស៍ ជំងឺអេដស៍។ លោកជំទាវ មាស ម៉ូរិន មានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិទាំងអស់ទទួលបានចំណេះដឹង និងចូលរួមបញ្ចប់អេដស៍នៅឆ្នាំ២០២៥ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ និងអ្នកជំងឺអេដស៍” និង”គ្មានការស្លាប់ដោយសារជំងឺអេដស៍” នៅត្រឹមឆ្នាំ២០២៥ ។ ក្នុងនោះគោលដៅ៩០-៩០-៩០ ត្រូវបានដាក់ចេញ និងបេ្តជ្ញាធ្វើឱ្យបានសម្រេចនៅឆ្នាំ២០២០ និងគោលដៅ ៩៥-៩៥-៩៥ ធ្វើឱ្យបានសម្រេចនៅឆ្នាំ២០២៥។
ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ សុខមាលភាពមន្ត្រីរាជការពិតជាសំខាន់ក្នុងការរួមចំណែកធ្វើទំនើបកម្មក្រសួងបរិស្ថាន ដែលឈរលើសរសរស្តំធំៗចំនួន៣ រួមមាន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលគិតគូសំខាន់លើសុខទុក្ខ និងសុខភាពប្រជាពលរដ្ឋ ជាពិសេសមន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់។ ឯកឧត្តម បញ្ជាក់ថា ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន សុខសន្តិភាព និងស្ថិរភាព កំពុងតែកើតមាននៅកម្ពុជា ឯកឧត្តមមិនចង់ឃើញមនុស្សណាម្នាក់បាត់បង់ជីវិតដោយសារមេរោគអេដស៍-ជំងឺអេដស៍ឡើយ។
សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយ«ក្រសួងបរិស្ថានចូលរួមបេ្តជា្ញបញ្ចប់អេដស៍ឆ្នាំ២០២៥» បានដំណើការដោយមានបទបង្ហាញពីស្ថានភាពជំងឺអេដស៍នៅលើពិភពលោក និងនៅកម្ពុជា ក្រុមប្រឈមថ្មីនាពេលបច្ចុប្បន្ន ការសំដែងសិល្បះចំរៀង និងល្ខោនអប់រំទាក់ទងនឹងវិធីបង្ការ ការពារនៃការឆ្លងរីករាលដាលនៃមេរោគអេដស៍ និងការបឈ្ឈប់ការរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងមានពិធីពិសារអាហារសាមគ្គីផងដែរ។

 31058

 31066

 31060

 31068

 31067

 31062

 31061

 31057

 31059

 31064

 31065