សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន

31199

រសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ នឹងរំលែកទុក្ខក្រុមគ្រួសារ សពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៦៨ ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ….៕

Samdech Say Chhum Pays His Last Respect to Late H.E. Gen. Em Sam An

Tuesday Afternoon 11 Kert, Chaet, Nopsak 2561
27 March 2018
===========================

Samdech Say Chhum, Acting Head of State, paid his last respect to late H.E. Gen. Em Sam An, Secretary of State for Ministry of Interior who passed away on 24 March 2018 at the age of 71 years old.

His funeral was held at home No. 168, street 466, Sangkhat Beung Trobaek, Khan Chamkarmon, Phnom Penh.

 31198

 31200

 31202

 31201

 31197

 31194

 31196