កម្មវិធីបង្ហាញសាកល្បង Technovation កម្ពុជាឆ្នាំ២០១៨

31360

រាជធានីភ្នំពេញ ៖ កម្មវិធីធ្វើបទបង្ហាញសាកល្បង Technovation កម្ពុជាឆ្នាំ២០១៨ ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ឱកាសដល់កុមារីកម្ពុជា អាចធ្វើបទបង្ហាញសាកល្បងនូវគម្រោងកម្មវិធីរបស់ពួកគេ ព្រមទាំងដើម្បីផ្ដល់នូវមតិយោបល់ផ្សេងៗ ដើម្បីជួយឲ្យគម្រោងកម្មវិធីរបស់ពួកគេកាន់តែប្រសើរឡើង។

កម្មវិធីបង្ហាញសាកល្បង Technovation កម្ពុជាឆ្នាំ២០១៨ នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ Technovation ជាកម្មវិធីប្រកួតប្រជែងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យា សម្រាប់កុមារីដែលមានវ័យចាប់ពី១០ ដល់១៨ឆ្នាំ៕

 31360

 31363

 31362

 31361