លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ស្ថិតនៅ ស្រុកចន្ទ្រា ខេត្តស្វាយរៀង

31398

ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ស្ថិតនៅ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោកជំទាវបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាច កាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមាន សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនា ទើបមានលេចចេញជា សមិទ្ធិផលទាំងអស់នេះក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម តាន់ ថាណា និងលោកជំទាវ ហូ ឡាយ រួមជាមួយ ឯកឧត្តម ឧកញ៉ា លោកជំទាវ និងសុប្បុរសជនទាំងអស់ ដែលជាពុទ្ធសាសនុបត្ថម្ភដ៏ថ្លៃថ្លាបានចំណាយថវិកា ផ្ទាល់ខ្លួន និងបានកៀគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លាក្នុងការកសាងទាំងពុទ្ធចក្រ និងអាណាចក្រ ទើបលេចចេញនូវសមិទ្ធផលនានានៅក្នុងវត្តសិរីវង្ស និងនៅក្នុងឃុំចន្ទ្ទ្រានាពេលនេះ ។

ទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបាន គង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ទី២. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទី៣. រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោ​បាយ រប​ស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូច បងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍ ។

ទី៤. មិនត្រូវជឿតាមការញោះញ៉ុងរបស់ជនអគិតមួយមួយដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ប្រទេស។

ទី៥. បងប្អូនទាំងអស់គ្នាត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តី ប្រកាសរបស់គណៈក​ម្មការជាតិរៀបចំ ការបោះឆ្នោត​ ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជ​នតែមួយគត់ ដែ​ល​បានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភ​រ កុ​ហ​​ក​បោកប្រាស់ និងមា​ន​សម្ថតភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេ​សឆ្ពោះ​ទៅ​​​រកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រ​ទេ​ស​ជាតិ។

ជាចុងក្រោយលោកជំទាវក៏បានអញ្ជើញកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាឃុំចន្ទ្រាផងដែរ។

 31396

 31395

 31401

 31405

 31397

 31402

 31407

 31404

 31403

 31400

 31399

 31406