ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ សប្បុរសជន បានអញ្ជើញចុះសួរសុខទុក ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរឹទ្ធស័ក ព.ស២៥៦២ និងដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូប្រវែង៦២០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ អំណោយដែលបានប្រគល់ជូនក្នុងម្នាក់ៗទទួលបាន១កញ្ចប់ សរុប៥០០កញ្ចប់ ក្នុង១កញ្ចប់មាន កន្សែងពោះគោ ០១ ច្រាស់ដុសធ្មេញ និងថ្នាំដុះធ្មេញ ០១ ប្រេងកូឡា ០១ ថ្នាំលាបបំបាត់រមាស ០១ ដប ថ្នាំបំបាត់គ្រុនក្តៅ (ថ្នាំប៉ារ៉ាសេតាម៉ុល) ៣០គ្រាប់ និងថវិកាចំនួន ៤០០០០រៀល ក្នុងម្នាក់ៗ ព្រមទាំងគ្រឿងបរិភោគ ឧបភោគជាច្រើនទៀត ។
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសួរសុខទុក ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
