រសៀលថ្ងៃសុក្រ ១៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨
ឯកឧត្តម នាយឧត្តមសេនិយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងជូនពរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភ ដល់នាយនាវី នាយនាវីររង ទីបញ្ជាការជួរមុខនៃ គ.ជ.ស.ស សាលាទ័ពជើងទឹក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម សរុបចំនួន=១២០៤នាក់ ។
ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់គណៈប្រតិភូ ដែលបាន ឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចុះមកសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ជូនដល់ នាយនាវី នាយនាវីរង និងពលនាវិកមានដូចខាងក្រោម៖
-មីកញ្ចប់ចំនួន ១០៨ កេស
-ស្រាបៀរចំនួន ១០៦ កេស
-ទឹកក្រូចចំនួន ១០៩ កេស
-អង្ករ៥តោន
-ថវិកាសរុបចំនួន=២០,០០០,០០០រៀល (ម្ភៃលានរៀល) ដោយឡែកជូនអ្នកជំងឺសម្រាកព្យាបាលនៅគិលានដ្ឋានមូលដ្ឋានសមុទ្រចំនួន២៥នាក់ ថវិកា សរុបចំនួន=៦៣០,០០០រៀល(ប្រាំមួយសែនបីម៉ឺនរៀល)៕