សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ដល់ខេត្តសៀមរាបដោយសុវត្តិភាព


នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ខេត្តសៀមរាប ប្រកបដោយសុវត្តិភាពហើយ ដើម្បីមកចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៤-៥ មេសា។

ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិតសៀមរាប មានវត្តមានការទទួលស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អភិបាលខេត្តសៀមរាប និងមន្ត្រីសំខាន់ៗមួយចំនួនទៀត។

នៅម៉ោង១០:៣០នាទីព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបភិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន ហើយនៅពេលរសៀលនឹងមានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕

 32266

 32265

 32264

 32263

 32261