ឯកឧត្តម វេង សាខុន បានដឹកនាំគណៈប្រតិភូធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ឯកឧត្តម បណ្ឌិត Thongloun Sisoulith


នៅវេលាម៉ោង ៣:២០រសៀល ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ឯកឧត្តម បណ្ឌិត Thongloun Sisoulith នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតត្រូវចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ដែលនិងត្រូវប្រព្រឹត្តឡើងនៅលើទឹកដីដ៏អច្ឆរិយៈនៃទីក្រុងសៀមរាប ខេត្តសៀមរាប។

 32330

 32327

 32328