លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់

32445

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ វិថី តាឆែម យាយយីប នៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
សម្តេចពិជ័យសេនា លើកឡើងថា ខេត្តកោះកុង ជាទឹកដីកំណើតរបស់ខ្លួន បានប្រកាសអំពាវនាវ សូមឲ្យកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស និងប្រជាពលរដ្ឋកុំជឿលើការញុះញង់លើពួកក្បត់ជាតិ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានស្ថាប័នតុលារកំពូលរំលាយចោលបាត់ទៅហើយនោះ។ អ្វីដែលសំខាន់ បងប្អូនត្រូវជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសមានសន្តិភាពរាល់ថ្ងៃនេះ ហើយបងប្អូនមានសេរីភាពរាល់ថ្ងៃ ក្នុងការធ្វើដំណើរទៅណាមកណា ដោយស្រេចតែចិត្ត។
ការថ្លែងអំពាវនាវពីប្រមុខការពារជាតិកម្ពុជាខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ភោធវិថី តាឆែម យាយយីប ដាក់ឲ្យប្រើបាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ។ កម្ពុជាមានសន្តិភាព និងការអភិវឌ្ឍ ភាពរីកចម្រើនដល់ថ្ងៃនេះ ដោយសារគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតស្របច្បាប់ កើតចេញពីសម្លេងប្រជាជនកម្ពុជាពិតប្រាកដ ជាពិសេស ភាពឆ្លាតវៃក្នុងការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលះបង់ទាំងកម្លាំងកាយចិត្ត្ត ទាំងពេលវេលា។
សម្តេច ទៀ បាញ់ បានបញ្ជាក់ថា «សម្តេចមានការឈឺចាប់យ៉ាងខ្លាំង ពេលរម្លឹកពីរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របស់ប៉ុលពត ដែលធ្វើឲ្យសម្តេចចងចាំមិនភ្លេចរហូតដល់សព្វថ្ងៃ ហើយមិនមែនមានតែសម្តេចទេ ដែលឈឺចាប់ មានថ្នាក់ដឹកនាំមួយចំនួនទៀត ដែលរងការឈឺចាប់ក្នុងរបបដ៏ព្រៃផ្សៃនោះ ជាពិសេសអ្នកធ្លាប់ឆ្លងកាត់ ក្នុងដែនដីខេត្តកោះកុងនេះ»។
សម្តេចពិជ័យសេនា បានសូមឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ បានបន្តជានាយករដ្ឋមន្ត្រី កាន់អំណាចនៅអណត្តិទី៦បន្តទៀត ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។
សម្តេច ទៀ បាញ់ បានលើកឡើងទៀតថា ថ្ងៃនេះវិសេសវិសាលណាស់ ដោយសម្តេចបានចុះសួរសុខទុក្ខ និងផ្តល់នូវសំភារៈព្រមទាំងថវិកាមួយចំនួន ដល់កងកម្លាំងប្រដាប់វុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស លោកយាយ-លោកតា និងប្រជាពលរដ្ឋ ជាពិសេសបានបើកសម្ភោភដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង១ខ្សែ ប្រវែង ៤,៣៥០ ម៉ែត្រ នៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរទៀតផង។
លោកជំទាវ បានគោរពរាយការណ៍ ជូនសម្តេចពិជ័យសេនា គណ:អធិបតី និងអង្គពិធីទាំងមូល បានជ្រាប ឧបាសិកា យីប ផ្លាមកេសន ជាសប្បុរសជន ដែលរស់នៅភូមិព្រែកស្វាយ សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ ចំណាយថវិកាផ្ទាល់ខ្លួនកសាងផ្លូវបេតុងនេះអាមេ មានប្រវែង៤,៣៥០ ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងកម្រាស់ ០,១០ម៉ែត្រ ដែលចំណាយថវិកាសរុប ប្រមាណ ៥៤៨,១០០ ដុល្លារ (ប្រាំរយសែសិបប្រាំបីពាន់មួយរយ ដុល្លារអាមេរិកគត់)។ ផ្លូវនេះបានចាប់ ផ្តើមកសាង នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ និងបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៧នេះ​ ក៏ជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ខេត្តកោះកុង មិនត្រឹមតែផ្លូវបេតុង ជា មធ្យោបាយធ្វើដំណើរដ៏មានសុវត្ថិភាពប៉ុណ្ណោះនោះទេ ក៏មានបំពាក់ភ្លើងបំភ្លឺតាមដងផ្លូ​វសម្រាប់ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរពេលយប់ផងដែរ។ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកយាយ យីប ផ្លាមកេសន និងក្រុម គ្រួសារ ដែលបានកសាងផ្លូវ និងភ្លើងបំភ្លឺតាមដងផ្លូវ ទុកជាប្រយោជន៍សាធារណៈ។
ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង នាងខ្ញុំសូមឆ្លៀតឱកាស នេះសំដែងនូវអំណរគុណ ចំពោះឧបាសិកា យីប ផ្លាមកេសន និងក្រុមគ្រួសារ ជាសប្បុរសជន ដែលបានចំណាយថវិកាដ៏ច្រើន ក្នុងកសាងផ្លូវដ៏មានសារៈសំខាន់នេះហើយ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ដែលបានសម្រេចប្រសិទ្ធិនាមវិថីនេះជា”វិថី តាឆែម យាយយីប”៕

 32435

 32440

 32445

 32437

 32438

 32439

 32436

 32444

 32448

 32441

 32442

 32443

 32449