សាលាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសតែងតាំងលោកស្រី ម៉ែន ផល្លី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់

32625

នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ នៅសាលាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសតែងតាំងលោកស្រី ម៉ែន ផល្លី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់, ជំនួសលោកជំទាវ ជុក សុផានី ត្រូវបានព្រះមហាក្សត្យតម្លើងឋានៈជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

ពិធីប្រកាសផ្ទែរភារកិច្ច និងតែងតាំងមុខតំណែង ប្រព្រឹត្តឡើងក្រោមវត្តមានឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ប្រតិភូក្រសួងមហាផ្ទៃ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ ប្រមាណ២០០នាក់។

យោងតាមអនុក្រឹត្យលេខ ២៣២អនក្រ.តត ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានតែងតាំងលោកស្រី ម៉ែន ផល្លី អតីតអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ និងយោងតាមព្រះរាជក្រឹត្យ នសរ/កត/១២១៧/១៣១៣ ត្រូវបានត្រាស់បង្គាប់តែងតាំង លោកជំទាវ ជុក សុផានី អតីតអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើនឹងទីប្រឹក្សាក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា មុនឱកាសនៃពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានជួបសំណេះសំណាល និងចែកស្បៀង ជូនដល់ពលរដ្ឋងាយរងគ្រោះ គ្រួសារក្រីក្រ ខ្វះខាត និងដាច់ពេល ជាពិសេសអ្នកជំងឺខ្វះលទ្ធភាព ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត បានជាង៧០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម៕

The Appointment Ceremony of Deputy Governor of Pusart Province

05 April 2018
============================

The Appointment Ceremony for Ms. Men Phally, Deputy Governor of Pursat Province, in replacement of Her.H.E Chok Sophanny who was promoted to Advisor to the Ministry of Interior.

THis Appointment Ceremony was presided over by H.E. Pav Hormphan, Secretary of State for Minister of Interior, Samdech Kralahom Sor Kheng Representative, H.E. Khoy Sokha, Chairman of Provincial Coucil, H.E. Mao Thornin, Pursat Provincial Governor and other relevant officials.

 32625

 32621

 32624

 32626

 32620

 32627

 32622