ឯកឧត្តម ប៊ុន ហ៊ាន ចុះពិនិត្យការងារជួសជុលបញ្ចប់សុពលភាពទំនប់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ

32950

ព្រឹកថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការងារជួសជុលបញ្ចប់សុពលភាពទំនប់អាងទឹកតាសាល ស្ថិតឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សូមជម្រាបជូនថា អាងទឹកតាសាល ត្រូវបានសាងសង់ឡើងដើម្បីកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតផង ព្រមទាំងផ្តល់ទឹកសម្រាប់ការស្រោចស្រព និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផង ។ អាងទឹកនេះ មានលទ្ធភាពស្តុកទឹកបានប្រមាណ ១៥០ លានម៉ែត្រគូប អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២៥.០០០ ហិកតា និងស្រូវប្រាំង ១០.០០០ ហិកតា ។

H.E Bun Hean, the Secretary of State for Ministry of Water Resources and Meteorology led a technical team of Ministry of Water Resources and Meteorology in Kampong Speu and construction companies to inspect the completion of the dam of Tasal reservoir in Ta Sal commune, Aoral district, Kampong Speu province.

Monday 09 Roch, Chaet, Nopsak 2561
09 April 2018

 32951

 32949

 32948

 32947

 32946

 32945

 32952