ទិដ្ឋភាពការដ្ឋានស្តារឡើងវិញទំនប់ត្នោតកញ្ជ្រង់ប្រ ស្ថិតក្នុងឃុំរមេង ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៧០% ហើយ ។ ការស្តារឡើងវិញនេះ គឹមានប្រវែង ៦.៧០០ ម៉ែត្រ និងសំណង់សិល្បការ ១១ កន្លែង ។ ក្រោយស្តាររួច ទំនប់នេះ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន ៤៥០ ហិកតា និងស្រូវប្រាំង ចំនួន ២.៣១៤ ហិកតា ។
ទិដ្ឋភាពការដ្ឋានស្តារឡើងវិញទំនប់ត្នោតកញ្ជ្រង់ប្រ ក្នុងឃុំរមេង
