ពិធីសែនព្រេនបញ្ចុះគ្រឹះ ព្រះពុទ្ធរូប នៅ ប្រាសាទចតុមុខ

33328

ព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨
ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពងខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រួមនិង ឯកឧត្តម តុង វណ្ណៈ ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំក្រុមការងារជួសជុល បានរៀបចំពិធីសែនព្រេនបញ្ចុះគ្រឹះ ព្រះពុទ្ធរូប នៅ ប្រាសាទចតុមុខ ដែលផ្តើមជួសជុលដោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ សូមរំលឹកថាកាលថ្ងៃទី១៩ខែមិនា ឆ្នាំ២០១៨ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីជួសជុលប្រាសាទចតុមុខ។

ការជួសជុលប្រាសាទនេះ ដោយសារតែប្រាសាទនេះរងនូវការគំរាមកំហែងដោយសារជនអកតិសក្នុងការកាប់គាស់ កកាយយកវត្ថុបុរាណ និងមួយចំណែកទៀតរងនូវកត្តាធម្មជាតិ ដែលបានធ្វើឲ្យប្រាសាទនេះរងនូវការបាក់បែក យ៉ាងដំណំ ។ ការរៀបចំពិធីថ្ងៃនេះ គឺជាការចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្ធបុរសយើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះ មួយផ្នែកទៀតទុក្ខសម្រាប់ជាការសិក្សា ស្រាវជ្រាវសម្រាប់អ្នកជំនាន់ៗក្រោយតទៅទៀត និងមួយផ្នែកទៀតគឺជាការចូលរួមក្នុងការជម្រុញវិស័យ ទេសចរណ៍ក្នុងខេត្តព្រះវិហារឲ្យរីកលូតលាស់បន្ថែមមួយកម្រិតទៀត

 33335

 33331

 33327

 33332

 33333

 33334

 33329