ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៩១៥ម និងសាងសង់ប្រព័ន្ធលូប្រវែង ៥០០ម នៅភូមិព្រែកសំរោង២

33396

ខេត្តកណ្តាល ៖
ព្រឹក ថ្ងៃទី១៩ខែមេសា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៩១៥ម និងសាងសង់ប្រព័ន្ធលូប្រវែង ៥០០ម នៅភូមិព្រែកសំរោង២ ភូមិព្រែកសំរោង៣ និងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯ.ឧ លោកជំទាវ សមាជិក ក្រមប្រឹក្សាខេត្ត អភិបាលខេត្តរង, ប្រធានមន្ទីរជុំវិញខេត្ត, មន្ត្រីរាជការ, កងកម្លាំងជុំវិញស្រុក, ចៅសង្កាត់ទាំង៦ នៃក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ ប្រជាការពារ និងប្រជាពលរដ្ឋ សរុបវត្តមាន ៥០០នាក់។
ក្នុងឱកាសនោះ ឯឧ បានណែនាំ និងផ្តាំផ្ញើ ដល់ក្រុមហ៊ុនទទួលម៉ៅការ និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋ មានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម
*អាជ្ញាធរមូលដ្ឋានត្រូវ ផ្តល់សេវាជូនប្រជាពលរដ្ឋដោយបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត។
*ក្រុមហ៊ុនសាងសង់ផ្លូវ និងលូ ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព។
*អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិសាធាណៈឱ្យបានគង់វង្សប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍របស់យើងទាំងអស់គ្នា។ លើសពីនេះ ត្រូវចូលរួមថែរក្សាបរិស្ថានអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងតាខ្មៅយើង កាន់តែស្អាតបន្ថែមទៀត។
*ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថិរ និងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា។
ជាទីបញ្ចប់ ឯឧ អភិបាលខេត្ត បានឧបត្ថម្ភ ប្រជាពលរដ្ឋ ចូលរួម ៥០០នាក់ ម្នាក់ៗ ថវិកា ១ម៉ឺនរៀល ៕

H.E Mao Phirun Presides Over a Construction Site Opening Ceremony of Road and Drainage System in Takmao City

Thursday 19 April 2018
======================

H.E Mao Phirun, Kandal Provincial Governor presided over a Construction Site Opening Ceremony of 915m concrete road and 500m long drainage system in Prek Samrong 2, Prek Samrong 3 and Phum Tmei village, Takhmao District, Takhmao City. The participants include: Her H.E and His H.E, Deputy Provincial Governor, Deputy Director of Provincial Department, Government Officers, Local Offices, 6 Commune Chiefs of Takhmao City, Relevant Officials and Residents of a total of 500 people

 33396

 33401   33397