កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿនប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងជំរុញក្រុមការងារចុះជួយស្រុកសមាជិកគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបរិបូណ៌ត្រូវបំរើសេវានិងបញ្ហាប្រឈមដែលជាទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយជូនដល់បងប្អូនអោយបានទាន់ពេលមិនត្រូវទុក្ខបញ្ហអោយកាន់តែច្រើននាំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋឡើយ។
ឯកឧត្តមបានជំរុញបែបនេះនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នៅសាលប្រជំុស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ក្នុងពិធីជួបសណេះសំណាលជាមួយក្រុមការងារនិងថ្នាក់ដឹកនាំជាសមាជិកសមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់មកពីឃុំទាំង១១ក្នុងស្រុកបរិបូណ៌សរុបចំនួន៤៥១នាក់ផងដែរ។
ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនក្នុងស្រុកបរិបូណ៌ទាំងអស់ ធ្វើយ៉ាងណាត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ត្រូវចុះស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋអោយដល់មូលដ្ឋានបើមានបញ្ហានិងទុក្ខកង្វល់ត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពតម្លាភាព ដើម្បីអោយប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបោះឆ្នោតគាំទ្រគណបក្សបន្តដឹកនាំប្រទេសជាតិរក្សាបានសន្តិភាពនិងការអភិវឌ្ឍអោយទទួលបសលសមិទ្ធផលថ្មីៗថែមទៀត៕