ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០ ព្រឹក លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង សរុបចំនួន ៦១៦នាក់ នៅភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ក្នុងពិធីសំណេះសំណាលនេះដែរ លោកជំទាវ និងឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
លោកជំទាវ មាន សំអាន អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង
