ពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០១៨

33523

កំពង់ចាម ៖ ពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម័យប្រឡង ៖ ២៣ មេសា ២០១៨ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ។

ក្នុងឱកាសបើកកម្មវិធី ឯកឧត្ដមរដ្ឋលេខាធិការ បានណែនាំឲ្យបេក្ខជនចូលរួមគោរព និងអនុវត្តន៍ឲ្យបាននៅបទប្បញ្ញត្តិប្រឡងឲ្យបានជាកំហិត ជាពិសេសថែរក្សាសុខភាពឲ្យបានល្អ អំឡុងពេលប្រឡង។
គួររំលឹកផងដែរថា ការប្រឡងជ្រើសរើសសិស្សពូកែនាពេលនេះ ទៅលើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានបេក្ខជនចំនួន៤៨០នាក់ មកពី២២៦សាលា លើចំនួនគ្រឹះស្ថានមធ្យមសិក្សាសរុប១៧៤៨នាក់នៅទូទាំងប្រទេស ។

 33523

 33524

 33522

 33521