នាយឧត្តមសេនីយ គន់ គីម អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលនិងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ក្នុងស្រុកស្ទឹងត្រង់

33589

នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលនិងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សរុបចំនួន ៣០៨ នាក់ ។
ការបំពាក់មេដាយការពារជាតិ នាពេលនេះ ជាការផ្តល់កិត្តិយស ឆ្លើយតបយ៉ាងសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់វីរអតីតយុទ្ធជនកម្ពុជាយើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដោយឥតស្តាយស្រណោះ ដើម្បីបុព្វហេតុការពារជាតិ ការពារមាតុភូមិ និងប្រជាជន ។
នាយឧត្តមសេនីយ បានណែនាំអោយថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ យកចិត្តទុកដាក់បន្ត ចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីសុខភាព ជីវភាព របស់អតីតយុទ្ធជននិងគ្រួសារ អោយបានជាប្រចាំ ហើយពិនិត្យជួយអន្តរាគមន៍ ដោះស្រាយបញ្ហានិងផ្តល់សេវា ជូនបងប្អូន អោយបានទាន់ពេលវេលា ។

H.E Gen Kun Kin, Secretary General of Cambodia Veteran Association, awarded a National Defence Medal to 308 Veterans in Strung Trong district, Kampong Cham province.

The awarding of the National Defence Medal is an honorable response to the immense strength of Veteran Vietnamese soldiers who have sacrificed for the cause of defense the homeland and people.

The General has instructed leaders of all associations to continue to visit veterans and families regularly, and to help them to intervene to solve problems and provide services to them in time.

 33583

 33585

 33581

 33579

 33582

 33578

 33588

 33584

 33590

 33593

 33592

 33591

 33586

 33587