លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ និងសហការី បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង ៨.០០០ ម៉ែត្រ ចាប់ពីភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ដល់ភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ដែលគាំទ្រដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយ:មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ឆ្លៀតឱកាសនេះដែរ លោកអភិបាលក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងតែប្រមូលផលរំដេង នៅភូមិក្បាលទឹក ឃុំព្រះធាតុ ស្រុកអូររាំងឪ។
+សូមគោរពថ្លែងអំណរគុណចំពោះមន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែជួយអភិវឌ្ឍន៍ដល់ស្រុកអូររាំងឪយើងខ្ញុំ។
ព្រឹក : ២៣/០៤/២០១៨
អភិបាលស្រុកអូររាំងឪ និងសហការី បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវលំក្រាលគ្រួសក្រហម
