អភិបាលស្តីទី ខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន


លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី ខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ដើម្បីរៀបចំកម្មវិធីបញ្រ្ជាបការអនុវត្តល្អមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ ” រួមគ្នាដើម្បីបរិស្ថាន” លើគ្រប់វិស័យ ក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពព ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕
ថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨