សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីប្រទានភ្លើងបូជាសព ឯកឧត្តម អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធសភា



ព្រឹកថ្ងៃអង្គារ ០១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងសមាជិក សមាជិកា ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបូជាសព ឯកឧត្តម អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៥០ នាទីយប់ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនោះ សម្តេចភក្តី បានផ្តល់កិត្តិយស ប្រទានភ្លើងដើម្បីបូជាសព ក្នុងបរិវេណវត្ត ទួលសុភាឃួន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕