អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៥ អដ្ឋិធាតុត្រូវបានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតខ្លួនវិញ


អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៥ អដ្ឋិធាតុដែលបានពលីក្នុងសម័យ សង្រ្គាមនៅកម្ពុជាត្រូវបានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគីរី នៃព្រះរាជា ណាចក្រកម្ពុជា និងគណៈកម្មការខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រៀបចំធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតខ្លួនវិញ នាព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត និងជា ប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគីរី និងលោកស្រី ធួញ នឺ ធូហា ប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុ ខេត្តយ៉ាឡាយ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រមាណជាង ២០០ នាក់៕